RSS

ដំណើរកំសាន្តលើកទី២របស់អង្គការទេសចរកូរ៉េខាងត្បូងទៅកាន់Gapyung និងChuncheon

08 Sep

ដំណើរកំសាន្តលើកទី២របស់កម្មវិធីWow Koreasupporter ដែលរៀបរៀងដោយអង្គការទេសចរកូរ៉េខាងត្បូងបានប្រព្រឹត្តទៅចំនួន២យប់៣ថ្ងៃនៅថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែកញ្ញាដំណើរកំសាន្តទៅកាន់Gapyung និងChuncheon។

1545934_764839710239161_3236668325974511875_n10615403_764839706905828_4102739093065920243_n

Gapyeong គឺជាស្រុកមួយក្នុងខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ក៏ជាកន្លែងនៃសមរភូមិ Kapyong ដ៏សំខាន់មួយនៃសង្គ្រាមកូរ៉េ។
Gapyeong ក៏ត្រូវបានគេទទួលស្គាល់ជាតំបន់សំបូរទៅដោយសម្រស់ធម្មជាតិ។ វាមានព្រំប្រទល់ជាប់ខេត្តព្រៃភ្នំនៃតំបន់ Gangwonនៅភាគខាងកើត។ រីឯនៅភាគខាងជើងនៃទន្លេហានបានហូរកាត់តាមតំបន់នេះ ហើយ ជលដ្ផាននិងរមណីយដ្ឋានមួយចំនួនមានទីតាំងស្ថិតនៅក្នុងតំបន់នេះផងដែរ។

10616599_764841433572322_8500156904046416847_n

Chuncheon គឺជាទីក្រុងនៃខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង។ ទីក្រុងនេះស្ថិតនៅភាគឦសាននៃតំបន់ដែលមានទីតាំងបានបង្កើតឡើងដោយទន្លេ Soyang និងទន្លេHan។ វាមានបឹងដ៏ធំមួយចំនួននៅជុំវិញទីក្រុង ដូចជាបឹង Soyang និងបឹង Uiam ។ តំបន់នេះមានភាពល្បីល្បាញសម្រាប់កោះទន្លេតូចៗមួយចំនួនដូចជា Sangjungdo, Ha-Jungdo, Bungeodo, និង Wido ។ វាគឺជាគោលដៅដ៏ពេញនិយមសំរាប់ភ្ញៀវទេសចរអាស៊ីខាងកើតដែលត្រូវបានបង្ហាញក្នុងរឿងកូរ៉េដ៏ពេញនិយម Winter Sonata ។ វាគឺជាកន្លែងដែលកោះរមណីយដ្ឋាន Namiseom មានទីតាំងស្ថិតនៅ។

10628057_764841430238989_801889144551730735_n

នៅព្រឹកម៉ោង៩បន្ទាប់ពីការមកជួបជំុសមាជិកWow Koreasupportersនៅអង្គការទេសចរកូរ៉េខាងត្បូង យើងខ្ញំុបានចាប់ផ្តើមចេញដំណើរទៅGapyung

10426817_760983970624735_5941948389398873490_n

ហើយបានហូបបាយថ្ងៃត្រង់នៅហាងMr Takgabil ម្ហូបថ្ងៃត្រង់មានដូចជាសុទ្ធជាម្ហូបប្រចាំតំបន់។ បាយថ្ងៃត្រង់រួចយើងខ្ញំុបានសំរាកកំសាន្តនៅទីនោះមើលទេសភាព។

http://www.wishbeen.co.kr/#!/spot/%ED%95%9C%EA%B5%AD/%EA%B0%80%ED%8F%89%EA%B5%B0/%EB%AF%B8%EC%8A%A4%ED%84%B0-%EB%8B%AD%EA%B0%88%EB%B9%84-mr-dakgalbi/db5e0fecd8c069b9

10568909_760984063958059_5656474347640947708_n

ម៉ោង១យើងខ្ញំុបានមកដល់សណ្ផាគារមួយដែលមានទីតាំងនៅជិតមាត់ទន្លេ ព្រោះមានភាពងាយស្រួលចុះមកលេងទឹកមិនបាច់ធ្វើដំណើរឆ្ងាយ ក្រោយយកអីវ៉ាន់ទុកក្នុងបន្ទប់រៀងៗខ្លួន យើងខ្ញំុបានចុះមកតារាងបាល់បោះមកលែងហ្គេមប្រណាំងកំសាន្ត ហើយក្រុមនាងខ្ញំុបានឈ្នះលេខ១។

10600373_760984197291379_1491852037528981370_n

មេឃរៀងអន់ក្តៅបន្តិច យើងខ្ញំុបានចុះទៅជិះពោងទឹក សំរាប់មនុស្សម្នាក់ជិះមួយដង១០,០០០វ៉ុន ថ្ងៃនោះនាងខ្ញំុបានជិះ៦ដង ក្រៅជិះពោងទឹកក៏មានកន្លែងលោតទឹក។

10542973_760984243958041_3697295465894016078_n

10530953_760984187291380_7797573961983639012_n

បន្ទាប់លេងទឹកអស់៣ម៉ោង យើងខ្ញំុបានឡើងលើបន្ទប់រៀងៗខ្លួន សំអាតខ្លួនត្រៀមអាហារពេលល្ងាចគឺសាច់ជ្រូកអាំង។ ឞ៉ោង៧ល្ងាចបានហូបសាច់ជ្រូកអាំងនៅជិតមាត់ទន្លេ អាំងបណ្តើរហូបបណ្តើរ រួចឡើងច្រៀងចំរៀងម្នាក់មួយបទៗ តំណាងប្រទេស។ ម៉ោង១០យប់យើងខ្ញំុបានឡើងបន្ទប់ទទួលទានដំណែកដើម្បីយកកំលាំងបន្តដំណើរថ្ងៃស្អែក។

10612610_4597260147186_3897755461838487833_n

ព្រឹកថ្ងៃទី២ បន្ទាប់ពីទទួលទានអាហារពេលព្រឹក យើងខ្ញំុបានរៀនធ្វើតោហ៊ូ

제목 없음

ម៉ោង១១ថ្ងៃត្រង់បានជិះឡានសំដៅទៅចំការប៉េងប៉ោះបេះប៉េងប៉ោះដោយផ្ទាល់ដៃ

10559783_10152263347847073_6372311130197701474_n

រួចសំដៅទៅកាន់កន្លែងចាប់ត្រីយកមកអាំងហូបនៅពេលយប់

10376939_760984633958002_720253952685934820_n

នៅពេលល្ងាចមុនពេលអាហារពេលល្ងាចយើងខ្ញំុបានរៀនធ្វើនំភីហ្សាពីដំឡូងបារាំង

10421110_760984797291319_7926272668749377416_n

ពេលវេលាសរសេរសំបុត្របញ្ជាក់ពីអារម្មណ៍អោយទៅសមាជិកwow koreasupporters

f

បោះជំរំុភ្លើង អាំងត្រីចាប់បានពីល្ងាចមិញ ហូបជាមួយពតស្ងោរ ហើយបាញ់កំជ្រួច

gg

ff

ព្រឹកថ្ងៃទី៣ បន្ទាប់ពីទទួលទានអាហារពេលព្រឹក យើងខ្ញំុបានរៀនធ្វើនំតក់

1551714_10152430716053251_8169380751262871216_n

Petite France គឺជាកន្លែងទើបបង្កើតថ្មីក៏ទីតាំងថតរឿង 별에서 온 그대

http://www.tripadvisor.co.kr/ShowUserReviews-g2024864-d3136736-r156369531-Petite_France-Gapyeong_gun_Gyeonggi_do.html

ffff

អាហារពេលថ្ងៃត្រង់គឺគ្រឿងសមុត្រដ៏ឈ្ងុយឆ្ងាញ់មុនពេលត្រលប់ទៅវិញ

10394637_760984827291316_2157873059795018998_n

នៅទីនោះសំបូរទៅដោយទេសភាពភ្នំ ទន្លេ ដូច្នេះក៏មានកន្លែងលោត Bunjee។ នាងខ្ងំុក៏បានឡើងទៅលោតជាលើកទី២ ដែលមានកំពស់50ម៉ែត្រ។

10406870_772517052811334_2025277934175655638_n

នេះជាដំណើរកំសាន្តលើកទី២របស់ Wow Koreasupporters ពិតជាអស្ចារ្យណាស់!

10653393_776924955703877_3246815479517802082_n

#wowkoreasupporters 

 
Leave a comment

Posted by on September 8, 2014 in 제주도

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: