RSS

សកម្មភាពខែដំបូងរបស់Wow Korea

31 May

Image

Wow Korea គឺជាកម្មវិធីដែលរៀបចំដោយអង្គការទេសចរណ៍ប្រទេសកូរ៉េខាងត្បូង(Korea TourismOrganization)ក្នុងគោលដៅប្រមូលផ្តំុនូវជនបរទេសមកពីប្រទេសផ្សេងៗគ្នាដែលបានមកសិក្សានៅប្រទេសកូរ៉េខាងត្បូងអោយចូលរួមផ្សព្វផ្សាយនូវប្រវត្តិសាស្រ្ត,វប្បធម៌,តំបន់ទេសចរណ៍,ភោជនីយដ្ផានល្បីៗរបស់ប្រទេសកូរ៉េខាងត្បូងជាដើម។

ក្នុងនោះផងដែរនៅឆ្នាំ២០១៤អង្គការទេសចរណ៍ប្រទេសកូរ៉េខាងត្បូងបានជំរើសយកជនបរទេសចំនួន៣១នាក់មកពីប្រទេសផ្សេងៗគ្នាដូចជាប្រទេសវៀតណាាឞចំនួន៦នាក់,ប្រទេសឥណ្ទូនេសីុចំនួន៥នាក់,ប្រទេសម៉ាឡេសុីចំនួន៥នាក់,ប្រទេសភីលីភីនចំនួន៤នាក់,ប្រទេសតួគីចំនួន៣នាក់,ប្រទេសសិង្ហាបុរីចំនួន២នាក់,ប្រទេសថៃចំនួន២នាក់,ប្រទេសបង់ក្លាតេសចំនួន១នាក់,ប្រទេសយ៉េមីនចំនួន១នាក់,ប្រទេសឥណ្ទាចំនួន១នាក់,និងប្រទេសកម្ពុជាចំនួន១នាក់។

កម្មវិធីរបស់អង្គការនេះគឺប្រព្រឹត្តឡើងដោយរៀបចំអោយមានដំណើរកំសាន្តជាមួយគ្នាទៅតាឞខេត្តតំបន់ល្បីៗរបស់ប្រទេសកូរ៉េខាងត្បូងដើឞ្បីអោយជនបរទេសបានស្គាល់កាន់តែច្បាស់ពីតំលៃវប្បធម៌ដ៏យូរអង្វង់របស់ប្រទេសកូរ៉េខាងត្បូង សិក្សាកាន់តែសុីជំរៅបន្ថែមទៀត។

បន្ទាប់ពីដំណើរកំសាន្តម្តងៗអង្គការទេសចរណ៍ប្រទេសកូរ៉េខាងត្បូងតម្រូវអោយជនបរទេសទាំង៣១រូបសរសេររៀបរៀងនូវតំបន់ទេសចរណ៍ដូចជាសម្រស់រមណីយដ្ផាន,ការចំណាយ,មធ្យបាយនៃការធ្វើដំណើរជាដើឞជាភាសារកំនើតរបស់ខ្លួនរួចផ្សព្វផ្សាយតាមរយៈបណ្តាយអុីនធើណេតដូចជាFacebook, Blog, Instagramដើឞ្បីចែកចាយពត៌មានអោយកាន់តែទូលាយដល់ជនបរទេសដែលតែងយកចិត្តទុកដាក់រឺចូលចិត្តប្រទេសកូរ៉េខាងត្បូងហើយចង់មកកំសាន្តមានភាពងាយស្រួលក្នុងការឆែករកពត៌មានទាក់ទងនិងប្រទេសកូរ៉េខាងត្បូង។

10342505_715327661857033_7364840803160708949_n10431686_715327761857023_2214369126588908542_n10347542_715327715190361_3468095063690104771_n10414538_715327691857030_1480021919596301000_n

 

 

 

 

 

នៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៤អង្គការទេសចរណ៍ប្រទេសកូរ៉េខាងត្បូងបានបើកកិច្ចស្វាគឞន៍ដល់ជនបរទេសទាំង៣១រូបក្នុងសិក្ខាសាលាស្តីពីការណែនាំបែបបទវិន័យរបស់អង្គការទេសចរណ៍ប្រទេសកូរ៉េខាងត្បូង។កម្មវិធីប្រព្រឹត្តឡើងនៅវេលាម៉ោង១០ព្រឹកមានកាដូម្នាក់មួយបញ្ចប់ដែលក្នុងនោះមានអាវ,ប៊ុិច,សៀវភៅបន្ទាប់មកយកស្លាក់ឈ្មោះមកពាក់រៀងៗខ្លួនហើយទៅរកទីកន្លែងអង្គុយរៀងៗខ្លួន។កម្មវីធីបន្ទាប់សេចក្តីអធិប្បាយស្វាគមន៍ពីម្ចាស់កម្មវិធីដើឞ្បីបញ្ចាក់ពីសេចក្តីស្មោះត្រង់ស្វិតស្វែងរបស់អ្នកចូលរួមគ្រប់រូបម្ចាស់កម្មវិធីក៏មានតម្រូវអោយមានការក្រោកឈរស្បថជំុគ្នារួចហើយអង្គុយទស្សនាកាសែតវីដេអូបញ្ចាំងពីសកម្មភាពរបស់ជនបរទេសដែលចូលរួមជំនាន់មុននិងសកម្មភាពរបស់ផ្សព្វផ្សាយរបស់អង្គការទេសចរណ៍ប្រទេសកូរ៉េខាងត្បូង។

10306735_715327795190353_8923144363157790360_n

ក្រុមទី៣(ឥណ្ទូនេសីុ,វៀតណាាឞ,ភីលីភីន,កម្ពុជា)

បន្ទាប់មកធ្វើការណែនាំបេក្ខជនដែលចូលរួមជំនាន់នេះនិងធ្វើការចែកជាប្រាំក្រុមដែលក្រុមនីមួយៗមានសមាជិកចំនួន៦នាក់អោយធ្វើការជាក្រុមរួចហើយថតរូបជំុគ្នាជាមួយអ្នកតំនាងអង្គការទេសចរណ៍ប្រទេសកូរ៉េខាងត្បូង, ម្ចាស់តំនាងកម្មវិធីនិងបេក្ខជនដែលចូលរួម។

10351686_715327781857021_7792300212496650613_n

សកម្មភាពថតរូបជំុគ្នា 

ការថតរូបជំុគ្នាបានបញ្ចប់រួចរាល់នៅវេលាម៉ោង១២ថ្ងៃត្រង់ទាំងអស់គ្នាបានសំដៅទៅកាន់អាហារដ្ផានបុហ្វេដែលមានឈ្មោះថាTheBuffetដែលមានទីតាំងនៅជិតនិងទីស្នាក់ការអង្គការទេសចរណ៍ប្រទេសកូរ៉េខាងត្បូងធ្វើដំណើរប្រមាណ១០នាទី។ អាហារដ្ផានបុហ្វេThe Buffetមានមុខម្ហូបច្រើនបែបដូចជាម្ហូបកូរ៉េ,ចិន,ជប៉ុន,អាសុី បង្អែមផ្លែឈើជាដើមប្រកបដោយអនាម័យខ្ពស់ទីតាំងធំទូលាយស្និតនៅជាន់ទី៥អាចទស្សនាបណ្តើរបរិភោគបណ្តើរ។ #wowkoreasupporters

10438330_715334165189716_226897207327581826_n10329199_715334131856386_5638838105748207271_n10353179_715334091856390_8767490561893006414_n10394053_715332341856565_1818375130035386901_n

 

 

 

 

 

 

សកម្មភាពក្នុងអាហារដ្ផានបុហ្វេThe Buffet

 
Leave a comment

Posted by on May 31, 2014 in 제주도

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: